សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោក «សង្ឃឹមថា យើងនឹងមិនមានការបិទទ្វាររដ្ឋាភិបាល (ផ្អាកដំណើរការសេវាកម្មរដ្ឋាភិបាល) ទៀតនោះទេ» ខណៈដែលលោកបានកោតសរសើរពីស្ថានភាពសេដ្ឋកិច្ច ក្នុងអំឡុងកិច្ចប្រជុំជាមួយសមាជិកគណៈរដ្ឋមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ។
លោកត្រាំមានប្រសាសន៍ថា «កំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទីបួន គឺល្អណាស់ ហើយលោកសង្ឃឹមថា អាម៉េរិកនឹងមិនមានការបិទទ្វាររដ្ឋាភិបាលឡើយ។ អាម៉េរិកកំពុងធ្វើការលើរឿងនេះ ហើយលោកគិតថា អាម៉េរិកជិតសម្រេចបានលទ្ធផលហើយ» ។
ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងជាមួយគណបក្សប្រជាធិបតេយ្យទេនោះ ការបិទទ្វាររដ្ឋាភិបាលជាលើកទីពីរ ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែ នឹងចាប់ផ្ដើមជាថ្មីម្ដងទៀតនៅថ្ងៃសុក្រនេះហើយ។ គួរបញ្ជាក់ថា នេះគឺជាការប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងបំផុតសម្រាប់ឆ្នាំ ២០២៦ ៕
